(កំពង់ឆ្នាំង)៖ បុរសជាអតីតពេទ្យយោធាម្នាក់មានជំងឺជាទម្ងន់ បច្ចុប្បន្នរស់នៅជាមួយមិត្តភក្កិ គ្មានក្រុមគ្រួសារជួយមើលថែ សង្ឃឹមទៅលើប្រជាពលរដ្ឋរស់នៅក្នុងភូមិផងជាមួយជួយផ្តល់កម្លាំងចិត្តតែប៉ុណ្ណោះ។

គ្រូពេទ្យខាងលើនេះមានឈ្មោះ ធូ ធី អាយុ៥៣ឆ្នាំ មានស្រុកកំណើត ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង មិនមានប្រពន្ធកូននោះទេ និងបានមករស់នៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាមួយមិត្តភក្កិស្គាល់គ្នា រយៈពេល១៥ឆ្នាំមកហើយ។

ដោយសារស្ថានភាពជំងឺរបស់គាត់មានអាការធ្ងន់ធ្ងរមិនអាចព្យាបាលបាននៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ គ្រូពេទ្យឈ្មោះ ធូ ធី ត្រូវបានក្រុមការងារយុវជនគណបក្សរាយការណ៍ជនលោកអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីឱ្យក្រុមគ្រូពេទ្យដឹកយកមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង។

ក្រុមគ្រូពេទ្យប្រចាំការនៅក្នុងអគារសង្គ្រោះបន្ទាន់ បានអោយដឹង នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះថា អ្នកជំងឺមានជំងឺធ្ងន់ធ្ងរដាច់សរសៃឈាមខួរក្បាល និងទន់មួយចំហៀងខ្លួនខាងឆ្វេង និយាយបានតិចៗតែមិនច្បាស់ និងមួយចំហៀងខ្លួនមិនអាចធ្វើចលនាបាន។

ចំពោះប្រវត្តិរបស់លោកគ្រូពេទ្យខាងលើនេះ ប្រជាពលរដ្ឋនៅភូមិកងមាសបានឲ្យដឹងថា ប្រវត្តិលោកគ្រូពេទ្យរូបនេះមិនដឹងក្រុមគ្រួសាររបស់គាត់នៅឯណាទេ គ្រាន់តែបានដឹងថា គាត់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបានមកស្នាក់នៅជាមួយបងធម៌នៅក្នុងភូមិកងមាសរយៈ ពេលជាង១៥ឆ្នាំហើយ។

ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា រយៈពេលដែលលោក គ្រូពេទ្យមករស់នៅក្នុងភូមិកងមាសរយះឆ្នាំ១៥ឆ្មាំកន្លង មកនេះ គាត់តែងជួយយកអាសាប្រជាពលរដ្ឋក្នុងភូមិ ដូចជាការជួយព្យាបាលជំងឺស្រាលៗខ្លះៗជូនប្រជាពលរដ្ឋដោ យមិនយកកម្រៃកំលាំងពលកម្មឡើយ។

ករណីអតីតពេទ្យយោធាដែលមានជំងឺធ្ងន់ធ្ងរខាងលើនេះ បន្ទាប់ពីលោកអភិបាលខេត្ត បានទទួលសេចក្តីរាយការណ៍ ពីក្រុមយុវជនគណបក្សប្រជាជនកម្ពុជា លោកក៏បានឲ្យលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យករថយន្តពេទ្យ ដឹកអ្នកជំងឺមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកភ្លាមៗផងដែរ ថែមទាំងបានផ្តល់ថវិកាមួយចំនួនសម្រាប់ថ្លៃ អ្នកចាំមើលថែអ្នកជំងឺក្នុងមន្ទីរពេទ្យទៀតផង។ដោយសារតែលោកគ្រូពេទ្យរូបនេះ មិនមានសាច់ញាតិដើម្បីចាំមើលថែ។

អាស្រ័យដូចបានរៀបរាប់ជូនខាងលើនេះ បើបងប្អូនណាបានស្គាល់សាច់ញាតិរបស់គ្រូពេទ្យ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង សូមមេ ត្តាផ្ដល់ព័ត៌មានជូនដល់ក្រុមគ្រួសាររបស់គាត់ផង។ឬក៏អា ចទាក់ទងតាមលេខទូរសព្ទ របស់ក្រុមយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង៕ លោក ឈៀង ថារិទ្ធ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង លេខទូរសព្ទទំនាក់ទំនង ០៧៧ ៦៨៦ ៩៦០, ០៩៧ ៨៩៥ ៩៤ ៣៤៕