(ភ្នំពេញ)៖ លទ្ធផលនៃទស្សនកិច្ចលើកទីពីរ របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេស នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ។

ទស្សនកិច្ចនេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអមដំណើរដោយ លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ។

ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលទស្សនកិច្ចលើកទីពីរ របស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាទៅកាន់មីយ៉ាន់ម៉ា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៖