(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់

២៖ ទីបំផុត Boris Johnson នឹងលាលែងពីតំណែងប្រធានគណបក្ស ប៉ុន្តែនឹងបន្តជានាយករដ្ឋមន្រ្តីអង់គ្លេសបណ្តោះអាសន្ន

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ឡាវ គប្បីដាក់ចេញនយោបាយជួយគ្នា និងបំពេញឱ្យគ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ

៤៖ វិមានក្រឹមឡាំង រិះគន់ជំហរ «អមិត្ត» របស់ជប៉ុន ជុំវិញផែនការកំណត់តម្លៃប្រេងរបស់ G7

៥៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបគម្រប់១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក

៦៖ លោក Medvedev គំរាមថាការប៉ុនប៉ងកាត់ទោសរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន នឹងបង្កមហន្តរាយដល់មនុស្សជាតិ

៧៖ មេគយកម្ពុជា ដាក់បន្ថែមកម្លាំងតាមព្រំដែន ទប់ស្កាត់ការលួចបន្លំនាំចូលរថយន្តចង្កូតស្តាំថ្មីៗពីថៃ និងអំពាវនាវឲ្យម្ចាស់ចង្កូតស្តាំមានស្រាប់ក្នុងប្រទេស ផ្តល់ព័ត៌មានដល់គយ

៨៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេស និង FBI អាមេរិក ព្រមានពីការគំរាមកំហែងបន្ទាន់ ពីសំណាក់ចិន

៩៖ អគ្គនាយកគយ៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជាគោលការណ៍ ឲ្យរើសយកពេលចន្លោះពី៦០ថ្ងៃ ទៅ៩០ថ្ងៃ សម្រាប់ម្ចាស់រថយន្តអត់ពន្ធចង្កូតស្តាំចូលបង់ពន្ធ ខណៈនីតិវិធីកំពុងប្រជុំសម្រេច

១០៖ ចិនថា NATO បំផ្លាញសន្តិភាពពិភពលោក តាមរយៈការបង្កើតជម្លោះ និងបង្កសង្រ្គាម

១១៖ ៦ខែឆ្នាំនេះ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន ១,២៩២លានដុល្លារ ស្មើនឹងជាង៥០% នៃផែនការច្បាប់ថវិកាជាតិ (

១២៖ រុស្ស៉ីអះអាងថា ខ្លួនបានកម្ទេចប្រព័ន្ធបាញ់មីស៉ីលអាមេរិក HIMARS ចំនួន២គ្រឿ់ង នៅអ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវចេញមុខច្រានចោល

១៣៖ បណ្ឌិត គុណ ញឹម៖ គយបន្តអនុវត្តវិធានការបែបរដ្ឋបាល ចំពោះម្ចាស់រថយន្តគ្មានពន្ធ តែបើអនុវត្តតឹងរ៉ឹងវិញ អាចជាប់ទោសពីបទបន្លំ និងប្រើប្រាស់ឯកសារក្លែងក្លាយ

១៤៖ កងកម្លាំងរុស្ស៉ី កំពុងបំផ្លាញ «អ្វីៗគ្រប់យ៉ាង» ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន, នេះបើតាមមន្ត្រីអ៊ុយក្រែន

១៥៖ ក្រសួងមហាផ្ទៃ ក្រើនរំលឹកឱ្យគណបក្សភ្លើងទៀន អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស ក្នុងប្រការ២០, ប្រការ៣១, ប្រការ៣៣ និងប្រការ៥៣

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Ardern រិះគន់ «ភាពបរាជ័យ» របស់ UN ក្នុងបញ្ហាសង្រ្គាមអ៊ុយក្រែន

១៧៖ មេធាវី គី តិច៖ ឯកសារបញ្ជាក់អត្តសញ្ញាណរបស់សម្តេចតេជោ ហ៊ុន សែន ទាំងអស់ត្រូវបានរៀបចំធ្វើថ្មីឡើងវិញរួចរាល់ជាស្ថាពរ ពីពេលនេះតទៅថ្ងៃកំណើតពិតរបស់សម្តេចមានតែមួយគត់គឺ «ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២»

១៨៖ ប្រទេសហ្វាំងឡង់ អនុម័តច្បាប់ដើម្បីពង្រឹងសន្តិសុខ នៅជិតព្រំដែនរុស្ស៉ី

១៩៖ វិភាគអន្តរជាតិ៖ អ៊ុយក្រែន គួរតែធ្វើសម្បទានទឹកដី បញ្ចប់សង្រ្គាមជាមួយរុស្ស៉ី?

- ព័ត៌មាន Fresh News Plus

១៖ VW និង Goldman បោះទុនរួមគ្នាជាង ១ពាន់លានដុល្លារដើម្បីពង្រីក និងបង្កើនសមត្ថភាពផលិតអាគុយរថយន្តអគ្គិសនី

២៖ Sterling ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Chelsea បន្ទាប់ពីចំណាយពេល ៧រដូវកាលនៅ Man City

៣៖ ព្រឹត្តិការណ៍ប្រកួតវាយកូនគោល LPGA Shanghai ត្រូវបានលុបចោលជាលើកទី៣ជាប់ៗគ្នា

៤៖ Xiaomi បាននិងកំពុងបង្កើនវិសាលភាព និងមហិច្ឆតាកាន់តែធំ ជាមួយនឹងបង្កើតរោងចក្រថ្មីតម្លៃ ៨០លានដុល្លារក្នុងប្រទេសវៀតណាម


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)