(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហប្រធានខាងភាគីចិន នឹងដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នាវិមានសន្តិភាព នៃទីស្តីការគណ:រដ្ឋមន្រ្តី។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កិច្ចប្រជុំនេះ នឹងរៀបចំឡើង ដើម្បីអនុវត្តផែនការសម្រាប់រយៈពេល ២ ឆ្នាំ បន្តទៀត (ឆ្នាំ២០២២-២០២៤)៕