(ពោធិ៍សាត់)៖ បើយោងតាមសេចក្តីរាយការណ៍ពីពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដោយសារតែមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឱ្យដីនៅភ្នំធ្លាក់មកបិទផ្លូវជាតិលេខ៥៥ នៅត្រង់ចន្លោះគីឡូម៉ែត្រ ១៤២-១៤៣ ដែលរាំងស្ទះក្នុងការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ។

ជុំវិញការបាក់ដីរាំងផ្លូវជាតិនេះដែរ ប្រជាពលរដ្ឋជាអ្នកដំណើរបានស្នើសុំឱ្យអាជ្ញាធរ មេត្តាចុះជួយសម្រួលយកគ្រឿងចាក់កាយដីដែលបានធ្លាក់ចុះមករាំងផ្លូវជាតិត្រង់ចន្លោះគីឡូម៉ែត្រ ១៤២-១៤៣ នេះ ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមកបានជាដើម៕