(ពោធិ៍សាត់)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់, កម្លាំងការពារព្រំដែន និងបណ្ដាផ្នែកពាក់ព័ន្ធ ក្រោមការសម្របសម្រួលពី លោកឧត្ដមសេនីយ៍ឯក សុខ ហេង បានបញ្ជាគ្រឿងចក្រចល័តអន្តរាគមន៍ចូកដីបាក់គ្របលើផ្លូវជាតិលេខ៥៥ នៅចន្លោះគីឡូម៉ែត្រលេខ១៤១-១៤២ ស្រុកវាលវែង និងអាចឲ្យរថយន្តធ្វើចរាចរណ៍បានជាធម្មតាវិញ នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

ការបាក់ដីគ្របលើផ្លូវជាតិលេខ៥៥នេះ ដោយសារភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា ទើបមានទឹកធ្លាក់ហូរពីលើភ្នំមកច្រើន ដូច្នេះហើយបានបណ្ដាលបាក់ស្រុតដីគ្របលើផ្លូវតែម្ដង។ ប៉ុន្ដែករណីនេះ មិនបានបណ្ដាលឲ្យប្រជាពលរដ្ឋ ឬអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕