(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង បានបក់គួចនាំយកខ្សាច់ជាច្រើនម៉ែត្រគូបមកគ្រប់ដណ្តប់លើឆ្នេរលើផ្លូវ និងសួនច្បារតាមបណ្ដោយឆ្នេរអូរត្រេះ។

ដោយមានចំណាត់ការភ្លាមៗពីអភិបាលក្រុង កងកម្លាំងអាជ្ញាធរក្រុង និងមានការសហការពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានយកគ្រឿងចក្រនិងការចូលរួមពីកម្លាំងសម្អាតអនាម័យក្រុងបានយកចិត្តទុកដាក់និងកំពុងធ្វើការសម្អាតឡើងវិញដោយមមារញឹក ដើម្បីជួយសម្រួលដល់ការធ្វើចរាចណ៍ឲ្យបានស្រួលដូចដើមវិញ។

ជាក់ស្តែងនៅរសៀលនោះដែរ លោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានចុះពិនិត្យដល់ទីតាំង នឹងឱ្យក្រុមការងារសម្អាតពន្លឿនក្នុងការសម្អាតខ្សាច់ឱ្យបានស្អាតឡើងវិញដែលការហូរចាក់ខ្សាច់មកលើផ្លូវនិងសួនច្បារនេះគឺបណ្ដាលមកពីអាកាសធាតុខ្យល់រលកបោកបក់ខ្លាំង។

ជាមួយគ្នានេះលោកក៏បានណែនាំដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើ ផ្លូវត្រូវមានការប្រុងប្រយ័ត្នដោយសារបច្ចុប្បន្ននៅតាមបណ្ដោយផ្លូវឆ្នេរអូរត្រេះមានខ្សាច់នៅលើផ្លូវសួនច្បារអាចបណ្ដាលឱ្យការធ្វើដំណើរមានការលំបាក៕ (Video inside)