(ភ្នំពេញ)៖ រថយន្តសាំងយ៉ុងមួយគ្រឿង បានព្រលះម៉ូតូ បណ្តាលឲ្យស្លាប់២នាក់ និងរបួស២នាក់ ស្ថិតនៅចំណុចតាមផ្លូវជាតិ១​ ស្ថិតនៅភូមិជ្រាយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នាវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះមានគ្នា៤នាក់ ប្រុស២នាក់ (ក្មេងប្រុសម្នាក់) ស្រី២នាក់ ជិះម៉ូតូស្មាស់ពណ៌ខ្មៅមួយគ្រឿង ទិសដៅពីលិចទៅកើត ស្រាប់តែបុកជាមួយរថយន្ត បណ្តាលស្លាប់ប្រុស២នាក់ និងរបួសស្រី២នាក់ គួរឲ្យអាណោចអាធ័ម។

ក្រោយកើតហេតុអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត និងម៉ូតូ នៅកន្លែងកើតហេតុ ហើយត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕