(ជប៉ុន)៖ G7 បានប្រកាសក្នុងកិច្ចប្រជុំនៅជប៉ុនថា ការបោះឆ្នោតសម្រេចឲ្យចក្រអង់គ្លេស ចាកចេញពី​សហភាពអឺរ៉ុប (EU) អាចនឹងបង្កជា «ហានិភ័យធ្ងន់ធ្ងរ ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក» នេះបើយោងតាមការចេញផ្សាយ របស់​សារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិច។

កំពូលមេដឹកនាំនៃប្រទេស​ចំនួន៧មាន សហរដ្ឋអាមេរិក, កាណាដា, ចក្រភពអង់គ្លេស, អ៉ីតាលី, អាល្លឺម៉ង់, បារាំង និង​ជប៉ុន បានបើកកិច្ចប្រជុំកំពូល G7 ឡើងនៅក្នុងទីក្រុង Ise-Shima ប្រទេសជប៉ុន និងបានបញ្ចប់នៅ​ថ្ងៃសុក្រ​នេះ ក្រោយពីប្រជុំពិភាក្សាគ្នាអស់រយៈពេល២ថ្ងៃ​ ទៅលើបញ្ហាសេដ្ឋកិច្ច និង​ស្ថានភាពសន្តិសុខពិភពលោក៕