(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយនាយឧត្តមសេនីយ៍ ជៀង អំ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសិកា ដុក ខែន ត្រូវជាម្តាយ ម្តាយក្មេក។

ជាមួយនឹងការសម្តែងនូវការសោកសង្រេង និងក្រៀមក្រំ នាយឧត្តមសេនីយ៍ បួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ដុក ខន បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឧបាសិកា ដុក ខែន ត្រូវជាម្តាយក្មេករបស់នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាម្តាយបង្កើតលោកស្រី នាង សេដ្ឋា បានទទួលមរណភាព នៅវេលាម៉ោង០៩:៤៥ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ ៨៩ឆ្នាំ។

បច្ចុប្បន្នសពលោកយាយឧបាសិកា ដុក ខែន ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់ នាយឧត្តមសេនីយ៍ ជៀង អំ ស្ថិតនៅក្នុងភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង (ខាងកើតវត្តទួលតាកែវ)៕