(ភ្នំពេញ)៖ គឺដើម្បីលើកតម្កើងស្នាដៃសៀវភៅ លើកទឹកចិត្តអ្នកនិពន្ធ និងជាពិសេសគឺដើម្បីបង្កើតវេទិកាឱ្យអ្នកអាន អ្នកនិពន្ធ និងតួអង្គបានជួបគ្នា សារព័ត៌មានថ្មីៗនឹងបង្កើតកម្មវិធីពិភាក្សាជាសាធារណៈមួយនៅក្នុងក្រុងសៀមរាប។ នោះគឺជាការពិភាក្សាលើខ្លឹមសារនៃសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី»។ លោក ហ៊ុន ម៉ានី ដែលជាយុវជនជំនាន់ក្រោយផង ជាអ្នកនយោបាយបន្តវេនផង។

កិច្ចពិភាក្សាត្រូវរៀបចំជាសាធារណៈនៅក្នុងទីធ្លានៃផ្សារទំនើប The Heritage Walk ក្នុងក្រុងសៀមរាប (ក្បែររាជដំណាក់) នៅថ្ងៃពុធទី១០ខែសីហាឆ្នាំ២០២២។ កម្មវិធីនឹងមានដំណើរការពីម៉ោង៩ដល់ម៉ោង១១ព្រឹក។ សាធារណជនអាចចុះឈ្មោះចូលរួមស្ដាប់ និងតាំងសំណួរដល់វាគ្មិន តាមរយៈលេខទូរស័ព្ទ ០១០ ៥៦៧ ៥០៥។

ប្រាកដណាស់ លោក ហ៊ុន ម៉ានី ដែលជាតួអង្គនៅក្នុងសៀវភៅ និងលោក លាង ដឺលុច ដែលជាអ្នកនិពន្ធ នឹងមានវត្តមានជាវាគ្មិន។

ដោយសារតែតួអង្គ ហ៊ុន ម៉ានី គឺជាអ្នកនយោបាយបន្តវេនផង សារព័ត៌មានថ្មីៗបានអញ្ជើញលោក តាន់ ហ្សង់-ហ្វ្រង់ស័រ (Jean-François TAIN) ដែលជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអគ្គនាយកនៃវិទ្យុបារាំងអន្តរជាតិឱ្យចូលរួមធ្វើជាវាគ្មិនកិត្តិយស។ លោក ហ្សង់-ហ្វ្រង់ស័រ នឹងចែករំលែកអំពីទិដ្ឋភាពនយោបាយនៅតាមបណ្ដាប្រទេសផ្សេងៗជាមួយអ្នកចូលរួម។ សូមបញ្ជាក់ផងដែរថា លោក ហ្សង់-ហ្វ្រង់ស័រ គឺជាអ្នកធ្វើចំណារអធិប្បាយអំពីការយល់ឃើញរបស់លោកចំពោះសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» នេះដែរ។

ពីលើវេទិកាពិភាក្សា អ្នកសារព័ត៌មានដ៏មានពិសោធន៍ គឺលោក ប៉ែន បូណា ដែលជានិពន្ធនាយកនៃទូរទស្សន៍ PNN គឺជាអ្នកសម្របសម្រួល។

សូមកុំអល់អែក! ចុះឈ្មោះចូលរួមស្ដាប់ ក្ដីសង្ឃឹម ហ៊ុន ម៉ានី៕