(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបគ្រឿងញៀន០១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះចំការមួយកន្លែង ភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ឆាយ វៀត អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ចំណែកវត្ថុតាងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៦កញ្ចក់
និងទូរស័ព្ទដៃចំនួន១គ្រឿង។

ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសហការជាមួយកម្លាំងសមត្ថកិច្ច ក៏បន្តស្រាវជ្រាវទៅឃាត់ខ្លួនជនសង្ស័យបាន២នាក់បន្ថែមទៀត នៅត្រង់ចំណុចតាបិន ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់។

ជនសង្ស័យទាំង២នាក់មានឈ្មោះ៖

*១៖ ឈ្មោះ គង់ វិចិត្ត អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់
*២៖ ឈ្មោះ អិត អ៊ូស្មាន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកវត្ថុតាងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាល កំពុងកសាងសំណុំរឿងតាមនីតិវិធី៕