(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតអបអរសាទរជូន ថ្នាក់ដឹកនាំ និងកីឡាករ កីឡាការនី នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា។ នេះបើតាមលិខិតអបអរសាទរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ សូមសម្ដែងនូវសេចក្ដីរំភើបរីករាយ និងអបអរសាទរចំពោះប្រតិភូអង្គភាពកីឡានគរបាលជាតិកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២។

ខាងក្រោមនេះ ជាលិខិតអបអរសាទររបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន៖