(ភ្នំពេញ)៖ លោក ប៊ូ ថារិន រួមទាំងតថ្នាក់ដឹកនាំ និងព្រមទាំងមន្ត្រីរាជការទាំងអស់ នៃនិយ័តករគណនេយ្យនិងសវនកម្ម មានសេចក្តីរន្ធត់ក្រៃលែង និងសោកស្តាយបំផុតចំពោះមរណភាពរបស់ លោកជំទាវ នាវ ច័ន្ទថានា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាសមាជិកក្រុមប្រឹក្សានៃ អ.ស.ហ. នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅប្រទេសអូស្ត្រាលី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោតាពាធ។

លោក ប៊ូ ថារិន បានចាត់ទុកថា «មរណភាពរបស់លោកជំទាវ គឺជាការបាត់បង់ភរិយាជាទីស្រលាញ់ និងម្តាយជាទីគោរព ព្រមទាំង ឥស្សរជនដ៏ឆ្នើមមួយរូប ដែលជានិច្ចកាល លោកជំទាវ តែងតែបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និង ប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម នាពេលកន្លងមក»។

លោកលើកឡើងថា «ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ តាងនាមថ្នាក់ដឹកនាំ និងព្រមទាំងមន្ត្រីរាជការទាំងអស់ និងរូបខ្ញុំផ្ទាល់ នៃនិយ័តករគណនេយ្យនិងសវនកម្ម ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ និងការសោកស្តាយក្រៃលែងជាមួឯកឧត្តម ព្រមទាំងក្រុមគ្រួសារនៃសពទាំងអស់ប្រកបដោយសមានទុក្ខជាទីបំផុត។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ នាវ ច័ន្ទថាណា សូមឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕