(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤០នាក់ និងជាសះស្បើយ១៥នាក់

២៖ លោកស្រី ផេឡូស៉ី អាចនឹងធ្វើដំណើរទៅដល់តៃវ៉ាន់ នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ, នេះបើតាមសារព័ត៌មាន Kyodo និង Sputnik

៣៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី វិត ចន្ថា ឈ្នះមេដាយមាសលើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១

៤៖ ចិនបន្តព្រមានថា យោធាខ្លួននឹងមិននៅស្ងៀមដាច់ខាត ប្រសិនបើ លោកស្រី ផេឡូស៉ី ទៅដល់តៃវ៉ាន់

៥៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ច្រានចោលការផ្សាយព័ត៌មានប្រឌិតរបស់វិទ្យុអាស៉ីសេរី ពាក់ព័ន្ធបញ្ហាគ្រឿងញៀន

៦៖ រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា ជនជាតិជប៉ុនម្នាក់កំពុងជាប់ឃុំ នៅមីយ៉ាន់ម៉ា

៧៖ រហូតដល់ពេលនេះ ក្រសួងយុត្តិធម៌ មិនទាន់ទទួលបានសំណើពីភាគីណាមួយ ដើម្បីពន្យល់បន្ថែមពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើយ

៨៖ ប្រធានាធិបតីស្រីលង្កា ថាមិនទាន់ដល់ពេលសម្រាប់ លោក Rajapaksa ត្រឡប់ចូលស្រុកវិញទេ

៩៖ រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៥ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរសរុប២២ម៉ឺននាក់

១០៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា សម្រេចដាក់ប្រទេសក្នុងភាពអាសន្ន ៦ខែបន្ថែមទៀត

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.៩លាននាក់ និងស្លាប់៣៥.៣ម៉ឺននាក់

១២៖ តួកគីអះអាងថា កប៉ាល់ដឹកធញ្ញជាតិទី១ ចាកចេញពីកំពង់ផែអ៊ុយក្រែនហើយ នៅថ្ងៃចន្ទនេះ

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១២៩,៩០២នាក់, ដូសទី៣ចំនួន ៩,៧៥៥,៧០៧នាក់, ដូសទី៤ចំនួន ៣,៥៣៧,០៩៩នាក់ និងដូសទី៥ចំនួន ៤៥៤,៣៨២នាក់ (គិតត្រឹមថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២២)

១៤៖ ធនាគារពិភពលោក មិនមានផែនការផ្តល់ហិរញ្ញប្បទានថ្មី ដល់ប្រទេសស្រីលង្កាដែលរងគ្រោះដោយវិបត្តិ

១៥៖ ទស្សនៈ លោក ម៉ារ យ៉ារិទ្ធ ជឿថា ទោះបីជា លោកស្រី Nancy Pelosi ទៅកោះតៃវ៉ាន់ ក៏នឹងមិនផ្ទុះសង្គ្រាមដែរ ប៉ុន្តែដំណើរនេះអាចនឹងជួបឧបសគ្គ

១៦៖ នូវែលសេឡង់បើកព្រំដែនទាំងស្រុងឡើងវិញ សម្រាប់អ្នកដំណើរអន្តរជាតិ ដោយពុំមានការរឹតត្បិតទៀតឡើយ

១៧៖ សេដ្ឋកិច្ចកោះតៃវ៉ាន់ កើនឡើងក្នុងកម្រិតទាបបំផុត ក្នុងរយៈពេលពីរឆ្នាំ

១៨៖ មូលនិធិ IMF៖ ប្រទេសមួយចំនួននៅអាស៊ី អាចចាំបាច់ត្រូវដំឡើងអត្រាការប្រាក់លឿនដើម្បីទប់ស្កាត់អតិផរណា

- ព័ត៌មាន Fresh News Plus

១៖ អ្នកជំនាញផ្នែករថយន្តម្នាក់របស់ក្រុមហ៊ុន Lamborghini កំពុងតែចូលរួមជាមួយ Apple

២៖ នារីអង់គ្លេស លើកពានអឺរ៉ុប Euro 2022 ជាលើកទី១ ក្រោយសងសឹកនារីអាល្លឺម៉ង់

៣៖ បុគ្គលិករៀបចំកម្មវិធីប្រគំតន្ត្រីរបស់ PSY ម្នាក់បានស្លាប់ ក្រោយធ្លាក់ពីលើឆាកកម្ពស់២០ម៉ែត្រ

៤៖ បាល់ទះអង្គុយជនពិការកម្ពុជា ផ្នែកបុរស យកឈ្នះអតីតម្ចាស់មេដាមាសមីយ៉ាន់ម៉ា ៣-១ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

៥៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង៖ «BTS នឹងអាចសម្តែងបាន បន្ទាប់ពីចុះឈ្មោះចូលបម្រើយោធា»


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)