(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី (CSCC)។

ពិធីនេះក៏មានការចូលរួមពី លោកស្រី សឿង រ័ត្នឆាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក ហ៊ុន សារឿន អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា រួមទាំងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត នៅអគារ iCON ផ្លូវ ២១៦ មហាវិថីនរោត្តម៕