(ឧត្តរមានជ័យ​)៖​ បុរសវ័យចំណាស់ម្នាក់ បើកត្រាក់ទ័រភ្ជួរស្រែ ជាន់មីនតោនសំណាងល្អមិនស្លាប់ គ្រាន់តែរងរបួសស្រាល ហើយហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចវាលស្រែ ក្នុងភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ត្រាក់ទ័រឈ្មោះ ស៊ឹម សឺត អាយុ៥៦ឆ្នាំ បានយកត្រាក់ទ័រទៅភ្ជួរស្រែ​ស្រាប់តែពេលកំពុងភ្ជួរនោះ ក៏ជាន់មីនតោន ដែលសល់ពីសង្គ្រាម បណ្ដាលឱ្យរងរបួសស្រាល ចំណែកត្រាក់ទ័រខូចខាតផ្នែកខាងក្រោយទាំងស្រុង៕