(ភ្នំពេញ)៖ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍​នៅរសៀលថ្ងៃមិញ, បណ្តាញអង្គការ សហជីព និងសមាគមមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតប និងគាំទ្រ ជុំវិញចំណាត់ការរបស់តុលាការ លើករណីព្រហ្មទណ្ឌ របស់លោក កឹម សុខា នោះ។​ នៅពេលនេះសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ក៏បានសេចក្តីសេចក្តីថ្លែងការណ៍មួយផងដែរ ដោយប្រកាសគាំទ្រ លេីចំណាត់ការរបស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លើករណីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ប្រកាសប្តេជ្ញាការពារយ៉ាងដាច់ខាត មិនអោយជនណាម្នាក់ ឫក្រុមណាមួយ បង្កនូវអស្ថេរភាព របៀបរៀបរយនៅក្នុងសង្គម និងបំផ្លាញនូវសុខសន្តិភាព។

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ របស់ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព៖