(កណ្តាល)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ មូលនិធិអង្គរ បានបន្តនាំយកសម្ភារៈសិក្សារបស់ខ្លួន ដើម្បីផ្តល់ជូនសាលាពីរគឺ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាមាក់ ក្នុងខេត្តកណ្តាល និងសាលាបឋមសិក្សា ពាមអំពិល ខេត្តព្រៃវែង ដែលមានចំនួនសិស្សសរុប ១.៩២៣ នាក់ ។

សម្រាប់ឆ្នាំ២០១៦នេះផងដែរ មូលនិធិអង្គរ នឹងផ្តល់សម្ភារៈសិក្សាទៅកាន់សាលាក្រីក្រសរុបចំនួន ៤០សាលា ក្នុងខេត្តចំនួន១៣ ដែលមានសិស្សចំនួន ២៣,១០៨នាក់ សរុបជាទឹកប្រាក់អស់ ១៨៩.៨៨៩ ដុល្លារ ដែលបានស្នើសុំតាមយៈអាជ្ញាធរមូលដ្ឋាន អនុចែកចាយ និងប្រធានផ្នែកល​​ក់ប្រចាំតំបន់របស់ក្រុមហ៊ុន​ស្រាបៀរអង្គរ។

ហើយមូលនិធិអង្គរនឹងបន្តសម្មភាពរបស់ខ្លួនបន្តទៅទៀតជារៀងរាល់ឆ្នាំ។ ការឧបត្ថម្ភសម្ភារៈសិក្សារទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សាលា និង​សិស្សា​នុសិស្សដែលកំពុងខ្វះខាត ក៏ដូចជាការចូលរួមចំណែកជាមួយក្រសួងអប់រំដើម្បីលើកកម្ពស់វិស័យអបរំជាតិ ឲ្យកាន់តែល្អប្រសើរឡើង និងឱកាស​ស្មើគ្នាក្នុង​ការ​សិក្សារៀនសូត្រផងដែរ៕