(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានចាប់ផ្តើមបើកឲ្យមានការបោះឆ្នោត ដើម្បីជ្រើសរើស បេក្ខជន TOP-10 ហើយ។ ការបោះឆ្នោតចាប់ផ្តើមបើកចាប់ពីម៉ោង ៧៖០០នាទីល្ងាចថ្ងៃទី២៧ ដល់ម៉ោង ៦៖០០នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។

Facebook សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្រោយពីបានពិនិត្យជ្រើសរើស និងចម្រាញ់យ៉ាងល្អិតល្អន់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រកួតប្រជែងជាច្រើនរយនាក់ ហើយបានជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន៧០នាក់ ដែលបានបំពេញស្របតាមគោលការណ៍លក្ខខណ្ឌចូលរួម។

ដើម្បីចូលរួមបោះឆ្នោត សូមចូលទៅកាន់៖ http://samdechhunsen.gov.kh/khmer_youth_role_model/