(ព្រះសីហនុ)៖ ស្រ្តីម្នាក់ជាមុខសញ្ញាចែកចាយថ្នាំញៀន ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ក្រុង- ខេត្តព្រះសីហនុ ចាប់ខ្លួនដោយ ដកហូតថ្នាំញៀនចំនួន៣កញ្ចប់ និងទូរស័ព្ទដៃ២គ្រឿង នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។

មន្រ្តីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សុខ ខា អាយុ៣៦ឆ្នាំ។

ជាមួយគ្នានេះសម្រាប់ទប់ស្តាត់បទល្មើសតាមមូលដ្ឋាន កម្លាំងការិ.ជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ការពារតាមគោលដៅ សំខាន់ៗ និងចេញល្បាតការពារសន្តិសុខ តាមទីប្រជុំជនតាមផ្សារ កន្លែងលក់មាសប្តូរប្រាក់ អាជីវកម្មវីង តំបន់ស្មុគ្រស្មាញ និងតាមឆ្នេរសមុទ្រ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត៕