(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានលើកឡើងថា ជារៀងរាល់ថ្ងៃនៅវេលាម៉ោង ១០ព្រឹក និងម៉ោង ៤រសៀល គណបក្សនឹងមានការប្រកាសជូនព័ត៌មាន ស្ដីពីការវិវត្តន៍នៃស្ថានភាពនយោបាយនានាជាប្រចាំ ដើម្បីជម្រាបជូនសាធារណជន ជាតិ និងអន្តរជាតិ ឲ្យបានដឹងពីស្ថានភាពនយោបាយនៅកម្ពុជា៕