(កណ្ដាល)៖ លោក ប៉ែន សំអាត អនុប្រធានទី១គណៈពង្រឹងមូលដ្ឋាន ជួបសំណោះសំណាលជាមួយ បេក្ខភាពក្រុមប្រឹក្សាឃុំ ទូទាំងស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០១៦នេះ តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

នៅក្នុងពិធីនេះដែរ លោក ប៉ែន សំអាត ក៏បានលើកឡើងពីភាពខ្លាំង ភាពឈ្នះ របស់គណបក្សប្រជាជន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជាតិនាពេលខាងមុខនេះ។ ជាងនេះ​ទៅទៀលោកក៏បានប្រាប់ពី និតិវិធី២ក្នុងការឃោសនាដើម្បីទាក់ទាញចិត្តរបស់បងប្អូន ក្នុងមូលដ្ឋាន ទី១ ការកសាងសន្តិភាពបានពេញលេញ របស់រាជរដ្ឋាភិបាល ដើម្បីសេចក្ដីសុខក្សេមក្សាន្ត​របស់ប្រជាជនកម្ពុជា និងទី២ ការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងភាពរីកចម្រើន របស់សង្គមជាតិ ក្រោមការដឹកនាំរបស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ជាចុងបញ្ចប់ លោកបាននាំយកអំណោយជា ថវិការបស់នាយឧត្តមសេនិយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង គឺក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ៕