(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា តំបន់ភ្លើងស្តុបផ្សារដេប៉ូ ដែលធ្លាប់លិច លង់ដោយទឹកភ្លៀងកន្លងមកនោះ សម្រាប់ឆ្នាំនេះ នឹងមិនរង​ការលិចលង់​ធ្ងន់ធ្ងរ​ទៀតទេ ដោយសារសាលារាជធានីភ្នំពេញ ទើបនឹងបព្ចាប់ ការដាក់លូទំហំ ១.៥ម៉ែត្រ នៅផ្លូវលេខ៣៣៦ បង្ហូរទៅប្រឡាយបឹងសាឡាង។  នេះបើតាមការបង្ហោះឲ្យដឹង នៅលើទំព័រ Facebook របស់លោកអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ។

លោក ប៉ា សុជាតិវង្សបានបញ្ជាក់ឲ្យដឹងថា «​តំបន់ភ្លើងស្តុបផ្សារដេប៉ូ ដែលធ្លាប់លិចលង់ ដោយទឹកភ្លៀងកន្លងមក សម្រាប់ឆ្នាំនេះ នឹងមិន រងការលិចលង់ធ្ងន់ធ្ងរទៀតទេ ដោយសារ​សាលា​រាជធានី​ភ្នំពេញទើប នឹងបព្ចាប់ការដាក់លូទំហំ ១.៥ម៉ែត្រ នៅផ្លូវ លេខ៣៣៦ បង្ហូរ ទៅ ប្រឡាយ បឹងសាឡាង»

លោក ប៉ា សុជាតិវង្ស បានបន្តថា អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការរាជធានីភ្នំពេញ បានចាប់ផ្តើមបូមស្តារលូនៅវិថីនេរុហ៍ ចាប់ពី មហាវិថីកម្ពុជាក្រោម ដល់មហាវិថីព្រះមុនីរ៉េត ដោយប្រើប្រាស់រថយន្តបូមចំនួន ៨គ្រឿងផងដែរ។

កន្លងមក មានការរិះគន់ពីប្រជាពលរដ្ឋថា តំបន់ស្តុបផ្សារដេប៉ូ គឺមានការលិចលង់ធ្ងន់ធ្ងរ ធ្វើឲ្យពួកគាត់ មានការពិបាកក្នុងការធ្វើដំណើរ និងស្ទះចរាចរណ៍ខ្លាំងនៅពេលមានភ្លៀងធ្លាក់ម្តងៗ៕