(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងអំពីការរៀបចំ «វគ្គស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រុមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកសារព័ត៌មាន» ក្នុងគោលបំណងផ្តល់នូវមូលដ្ឋានគ្រឹះមួយចំនួន ទាក់ទងនឹងទិដ្ឋភាពក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដល់បណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីបានស្វែងយល់អំពីចំណាត់ការ នីតិវិធីនានារបស់អយ្យការ និងតុលាការកម្ពុជា ក្នុងដំណើរការសំណុំរឿងព្រហ្មទណ្ឌ។

វគ្គស្វែងយល់នេះ នឹងរៀបចំឡើងជាភាសាខ្មែរ ដោយប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដល់១២ថ្ងៃត្រង់ នាទីស្តីការក្រសួងយុត្តិធម៌។

* ក្រសួងយុត្តិធម៌បានបញ្ជាក់ថា វគ្គស្វែងយល់នេះ ពុំមែនជាសន្និសីទកាសែត ឬជាវេទិការសួរដេញដោលទាក់ទងនឹង សំណុំរឿងជាក់ស្តែងណានោះឡើយ។ (ព័ត៌មានលម្អិតអំពីវគ្គស្វែងយល់នេះ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម)៖