(បាត់ដំបង)៖ មូលនិធិសម្ដេចក្រឡាហោម ស ខេង ត្រូវបានលោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរ​តាគី  នាំយកទៅចែកជូនស្រី្ដ​សម្រាល​កូន គ្រួសារ​អ្នកមរណភាព​៥៨នាក់ និងសមាជិកបក្ស២ឃុំ ក្នុងស្រុកថ្មគោលនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ។ អំណោយជាថវិកា ដែលយកទៅ​ចែកជូនប្រ​មាណ២៧លានរៀល ត្រូវបានយកទៅចែកជូនស្រ្តីសម្រាលកូន និងក្រុមគ្រួសារ​អ្នកទទួលមរណភាពចំនួន៥៨នាក់ ស្ថិតក្នុងឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង និងឧត្ថមថវិកា​ជូនមេឃុំអូរតាគី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ។

ក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខ​ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។ បន្ថែមពី​នេះលោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំ​រាជរដ្ឋា​ភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងស្ថានភាពជីវភាព​រស់នៅ របស់​បងប្អូនជានិច្ចរហូតមក ហើយនេះជា​វប្បធម៌​ចែករំលែកដ៏ល្អ មួយរបស់គណបក្សគឺ​ «នៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារ​គណបក្សរងចាំជួយ​ប្រជាពលរដ្ឋនៅ​តាមមូលដ្ឋានយើងជានិច្ច»។ ជាងនេះទៅទៀតលោកក៏បានផ្តាំផ្ញើ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការ រស់នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារឲ្យបានទៀងទាត់ តាមការណែនាំរបស់​គ្រូពេទ្យជំ​នាញ​។

អំណោយដែលចែកជូនពេលនោះគឺ ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាពក្នុងម្នាក់ៗ ទទួលបានថវិកា២០ម៉ឺនរៀល។ ដោយឡែកសម្រាប់ស្ត្រីសម្រាលកូនឃុំទាំងពីរ៤៦នាក់ ម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់បន្ថែម ដែលមាន៦មុខសម្រាប់ទារក​ប្រើប្រាស់។ បន្ទាប់មក​លោកប្រធានក្រុមការងារ​បាន ជួបសំណេះសំណាល ប្រជុំជីវភាពនៅពេលរៀល ដោយមានការឧបត្ថមថវិកាដល់សកម្មជន ឃុំ មេបក្សភូមិ យុវជន និងសកម្មជនបក្សទាំង២ឃុំក្នុងស្រុកថ្មគោល មាន៧៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ក្នុងឱកាសប្រជុំពង្រឹងមន្រ្តីបក្សឃុំទាំងពីរ និងបាននាំថវិកាសម្តេចក្រឡាហោម ជូន លោក ប៉ង់ ណាប់ មេឃុំអូរតាគី ថវិកាចំនួន២ពាន់ដុល្លាផងដែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន វិសាលសុខបាត់ដំបង ដែលបានគ្រោះថ្នាក់ចរាចរណ៍ បាក់កជើង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦កន្លងមក៕