(អ៉ីតាលី)៖ ក្រុមបាល់ទាត់ Real Madrid បានគ្រងតំណែងជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League លើកទី១១ ឆ្នាំ២០១៦ បន្ទាប់ពីបានយកឈ្នះគូប្រជែងក្រុម Atletico Madrid របស់អេស្ប៉ាញដូចគ្នាដោយ បាល់ប៉េណាល់ទី ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រ។

ក្នុងជំនួបស៊ីសាច់ហុតឈាមនាយប់មិញនេះ ដែលបានធ្វើឡើងនៅកីឡដ្ឋាន San Siro ស្ថិត ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីនោះ ក្រុមដែលធ្លាប់ជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ២០១៤ បានអូសបន្លាយ រហូតដល់ទាត់បាល់ប៉េណាល់ទីកាត់សេចក្តី៥គ្រាប់ម្ខាង ដើម្បីស្វែងរកអ្នកខ្លាំងពិតប្រាកដនៅពីមុខអ្នកទស្សនាផ្ទាល់ ៧៥០០០នាក់។

សូមទស្សនាវិដេអូ បាល់ប៉េណាល់ទី Real Madrid ឈ្នះ Atletico Madrid៖