(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៤០,៨១១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៤៧,៥៧៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៣,៥៩៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨២,៥៣៨នាក់
៤៖ អាយុ៥ឆ្នាំ ៤១៧,៦៤៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៤៩,៤៥៧នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ៩,៨៤៤,៧២៣នាក់, ដូសទី៤ចំនួន ៣,៦៧៤,៦៣១នាក់ និងដូសទី៥ចំនួន ៥១៩,០០៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕