(ពោធិ៍សាត់)៖ សម្រាប់ចុងសប្តាហ៍ទី១ នៃខែសីហា ពោលគឺចាប់ពីថ្ងៃទី០១-០៧ ខែសីហា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង៣៥កន្លែង សរុបមានចំនួន១១,៩៩៩នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន១១,៩៣៥នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន៦៤នាក់។

ប្រភពពីលោក ណារ៉ា ចំរើន នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថា តាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី០១-0៧ ខែសីហា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប១១,៩៩៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន១១,៩៣៥នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន៦៤នាក់។ បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការកើនឡើង ៣៤,៦២% (ទេសចរសប្តាហ៍មុន មានចំនួន ៨,៩១៣នាក់)។

ប្រភពបានបន្តថា សម្រាប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង ទទួលបានភ្ញៀវ មានចំនួនសរុប៣,៧២២នាក់ (ស្រី១,៩០៥នាក់) បើប្រៀបធៀបនឹងថ្ងៃទី០៦ ភ្ញៀវមានការកើនឡើង ១១៣,៤១%។ ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា), សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ០២កន្លែង) និងមានភ្ញៀវស្នាក់នៅ សរុប៣៦៤នាក់ ស្រី១២៥នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ដំណើរការធម្មតា) និងមានភ្ញៀវ សរុប៨៨៦នាក់ ស្រី៣៤០នាក់ បើប្រៀបធៀបនឹងថ្ងៃទី០៦ ភ្ញៀវមានការកើនឡើង ៤,២៣%។

តាមរយៈតួលេខខាងលើ គឺមានការកើនឡើងច្រើន សម្រាប់ភ្ញៀវទេសចរ បើធៀបនឹងសប្តាហ៍កន្លងមក ជាមួយអាកាសធាតុល្អប្រសើរ និងមានភ្លៀងធ្លាក់តិចជាងសប្តាហ៍មុន។

ជាមួយការកំរើកឡើងវិញខ្លះៗនៃជំងឺកូវីដ១៩ មន្ទីរទេសចរណ៍ បានបន្តណែនាំ និងក្រើនរំលឹកដល់ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ឱ្យបន្តអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP៕