ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែសីហា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៤០នាក់
08-08-2022 17:12
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៧ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ដឹកជញ្ជូនរក្សាទុក៣ករណី និងជួញដូរ៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤០នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,០១៧ករណី ឃាត់មនុស្ស៩,៥១១នាក់ (ស្រី៥៧២នាក់)៕