(ភ្នំពេញ)៖ Fresh News TV ក្រោមកិច្ចសហការជាមួយនឹងទូរទស្សន៍ BTV នឹងនាំយកព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិទីម័រខាងកើត នាព្រលប់ថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ។

កម្មវិធីប្រកួតនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ៧៖០០នាទីយប់នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយតម្លៃ សំបុត្រទស្សនាផ្ទាល់ ១០,០០០រៀល និង ៥,០០០រៀល។ ដូច្នេះសូមរង់ចាំទស្សនាផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV និងលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV កុំបីខាន ដើម្បីចូលគាំទ្របាល់ទាត់កម្ពុជាទាំងអស់គ្នា។

Fresh News ក៏នឹងផ្សាយផ្ទាល់តាមរយៈ Facebook និង YouTube ផងដែរ ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទស្សនា៕