(ស្វាយរៀង)៖ នា​យ​ឧ​ត្ត​មសេ​នី​​យ៍​ ​មឹុង ​សំ​ផ​ន ​អ​​នុ​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងារ ​ថ្នា​ក់​ជា​តិ​ចុះ​ជួ​​យ​ខេ​ត្ត​ស្វាយ​​រៀង​​​​ ​និ​ង​ជា​ប្រ​ធាន​​ ​ក្រុ​ម​កា​រ​ងា​រ​ចុះ​ជួ​យ ​មូ​ល​ដ្ឋា​ន​ស្រុ​ក​ចន្ទ្រា​​​​ និ​​​ងក្រុ​ង​​បា​វិ​តនិងលោកស្រី​​ ​នៅ​ព្រឹក​​ថ្ងៃ​ទី​ ​២​៩​​ ខែ​​ ​ឧ​ស​ភា​ ​ឆ្នាំ​ ​២​០​១​៦​ បា​ន​នាំ​យ​​កថ​​វិ​កា ​​ស​ម្ភា​រ ដែ​លជា​​អំ​ណោយ​​ ​រ​​បស់​ស​ម្តេ​ច​​តេ​ជោ​ ​ហ៊ុ​​ន ​សែ​​ន​​​ និ​​ង​ស​ម្តេ​ច​កិ​ត្តិព្រឹ​​ទ្ធ​ប​ណ្ឌិ​ត​ ​ជូ​ន​ដ​ល់​អ​នុ​សា​ខា​ កា​​ក​បា​ទ​ក្រហ​ម​ក្រុងបាវិត​ ​ទុ​ក​ស​​ម្រា​ប់ឆ្លើ​យ​ត​ប​ ​នៅ​ពេល​មា​ន​គ្រោះ​​ម​ហន្ត​រា​យ​​​​ ​និ​ង​ប​ញ្ហា​ផ្សេ​ងៗ​ ​ដែល​​កើ​ត​ឡើ​ងក្នុ​ង​មូ​​ល ​ដ្ឋា​ន។​​

នា​យ​ឧ​ត្តម​សេ​​នី​យ៍​​​ មឹុង សំផន​ បានបញ្ជាក់ថាទីណាមានទុក្ខលំបាកទីនោះ​ ពិតជាមានវត្តមាន កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេច កិត្តិព្រឹទ្ធិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែនជាប្រធាន​ ហើយអំណោយ ទាំងនេះ ពិតជាបានឆ្លើយតបទៅ​ និងគ្រោះមហន្តរាយផ្សេងៗ​ ដើម្បីជួយសង្គ្រោះ បានទាន់ពេលវេលា។

អំណោយដែលបាន​ប្រគល់ដល់អនុសាខា ក្រុងបាវិត​មាន អង្ករ ៥​តោន កៅស៊ូតង់​៥០ សារុង​១០០ ក្រម៉ា​១០០ មី​ ១០០​កេស ទឹកត្រី​ ២៥​យួរ ទឹកស៊ីអ៉ីវ ២៥​យួរ ត្រីខ ៥​កេសធំ ប្រេងសាំង ៤០០​លីត្រ និងថវិកា ១៣​លានរៀល។

ជាមួយគ្នានោះដែរ​ នាយឧត្តមសេនីយ៍​ ក៏បានឧបត្ថម្ភ ដល់អ្នក ចូលរួមចំនួន ១៥០​នាក់ ក្នុងម្នាក់ៗ ថវិកា ៣០,០០០រៀល៕