(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៥នាក់ និងជាសះស្បើយ៥៤នាក់

២៖ ប្រធានាធិបតីអ៊ុយក្រែន ទទូចចង់ឱ្យលោកខាងលិច ឈប់ឱ្យពលរដ្ឋរុស្ស៉ីចូលប្រទេសពួកគេ តទៅទៀត

៣៖ នាយឧត្តមសេនីយ៍ សៅ សុខា ចេញបទបញ្ជាបន្ទាន់ឱ្យបើកការស៊ើបអង្កេត ករណីប្រតិបត្តិការបង្ក្រាបបទល្មើសរហូតបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅខេត្តកំពង់ធំ

៤៖ តៃវ៉ាន់ចោទថា ចិនកំពុងប្រើសមយុទ្ធយោធាជាលេស ត្រៀមសម្រាប់ការឈ្លានពាន

៥៖ ករណីប្រេងឆៅរបស់កម្ពុជាដែលបាត់, មន្ត្រីបញ្ជាក់ថា អាចនឹងបញ្ចប់កិច្ចព្រមព្រៀងលក់ប្រេង នៅចុងខែកញ្ញា ដែលទាញបានចំណូលជាតិមកវិញខ្ទង់ ២០លានដុល្លារ

៦៖ តៃវ៉ាន់ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ចំពោះមុខភាពតានតឹងជាមួយចិន

៧៖ មន្ត្រីជាន់ខ្ពស់៖ ទោះបីត្រូវខាត រដ្ឋាភិបាលប្រឹងរក្សាតម្លៃអគ្គិសនីឲ្យនៅថេរ មិនដំឡើងថ្លៃ និងបន្តពិនិត្យលទ្ធភាពបញ្ចុះថ្លៃបន្ថែមទៀត នៅពេលខាងមុខ

៨៖ ផែនការរបស់អ៊ឺរ៉ុប ក្នុងការកាត់បន្ថយការប្រើប្រាស់ឧស្ម័នចំនួន ១៥% នឹងចូលជាធរមាននៅថ្ងៃអង្គារសប្តាហ៍នេះ

៩៖ មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែទទួលស្គាល់ថា ការបូមខ្សាច់ធ្វើឲ្យបាក់ច្រាំងទន្លេ ប្រសិនបូមមិនត្រូវតាមបច្ចេកទេស ឬបូមលើសដែនអាជ្ញាប័ណ្ណដែលបានកំណត់

១០៖ សហរដ្ឋអាមេរិក អំពាវនាវឱ្យរុស្ស៉ី បញ្ឈប់សកម្មភាពយោធាជុំវិញទីតាំងរោងចក្រនុយក្លេអ៊ែរ នៅអ៊ុយក្រែន

១១៖ កម្ពុជាចម្រាញ់រ៉ែមាសបាន ៣,៥៤៣គីឡូក្រាម និងចំណូលបានពីសួយសារជាង ៥លានដុល្លារ គិតត្រឹមដើមខែសីហាឆ្នាំនេះ

១២៖ សហរដ្ឋអាមេរិក ប្រកាសបញ្ជូនកញ្ចប់ជំនួយយោធា ១ពាន់លានដុល្លារបន្ថែម ដល់អ៊ុយក្រែន

១៣៖ កម្ពុជាកំពុងសិក្សាលទ្ធភាពបង្កើតក្រុមហ៊ុនជាតិមួយ គ្រប់គ្រងលើការបូមប្រេងនៅប្លុក A ខណៈក្រុមហ៊ុនបរទេសក៏ចូលចែចូវ

- ព័ត៌មាន Fresh News Plus

១៖ តើកិច្ចព្រមព្រៀងទិញលក់ ៤៤ពាន់លានដុល្លារអាមេរិករវាង Elon Musk និង Twitter បានឈានដល់ផ្លូវបំបែកហើយមែនទេ?

២៖ នៅសល់រយៈពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះ Xiaomi នឹងប្រកាសចេញស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ខ្លួនជាផ្លូវការ

៣៖ ក្រុមហ៊ុន Qualcomm ចំណាយប្រាក់ ៤.២ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពទៅលើការផលិតបន្ទះឈីប

៤៖ Apple កំពុងបង្កើនមហិច្ឆតាដាក់លក់កាន់តែខ្លាំងសម្រាប់ iPhone 14 ថ្មីឈានដល់ ៩៥លានគ្រឿងចាប់ពីខែក្រោយទៅ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)