(ភ្នំពេញ)៖ លោក ប៉ាង ហៀង អតីតអធិការរងស្រុកសង្កែ ត្រូវបានតែងតាំងជាអធិការក្រុងបាត់ដំបង ជំនួសលោក យឹម វិចិត្រ ដែលត្រូវផ្លាស់ទៅបម្រើការងារ ជាអនុប្រធានការិយាល័យកណ្តាល ភស្តុភារនិងហរិញ្ញវត្ថុ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង។

ពិធីប្រកាសតែងតាំងជាផ្លូវការនេះ រៀបចំឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ នៅសាលាខេត្តបាត់ដំបង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង និងមានការចូលរួមពីលោកស្នងការរងទាំងអស់ អធិការ អធិការរងស្រុក ក្រុង នាយ និងពលនគរបាលជិត៣០០នាក់។

ក្នុងឱកាសនោះ ក៏មានការផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលខេត្តមួយចំនួនទៀត និងមានកាបំពាក់ឋានន្តរស័ក្តិជាច្រើននាក់ផងដែរ៕