(រតនគិរី)៖ សំពៅត្រែលក្ខណ៍ព្រះវិហារ វត្តឧត្តមរតនារាម ហៅវត្តអូរចេង ដែលមានទំហ៊ំ១២ម៉ែត្រគុណ២១ម៉ែត្រ ស្ថិតនៅភូមិតាអង ឃុំតាអងស្រុកកូនមុំខេត្តរតនគិរី ត្រូវបានព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តរៀបចំធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី។

ពិធីខាងលើនេះ រៀបចំតាមបែបពុទ្ធសាសនាមានដង្វាយនំចំណី ផ្លែឈើ ពោត ល្ង ភេសជ្ជៈជាដើមសុំសេចក្តីសុខពីម្ចាស់ទឹក ម្ចាស់ដី។

តាមរបាយការណ៍សាងសង់ បានឲ្យដឹងថា សំពៅត្រៃលក្ខណ៍ព្រះវិហារដែរសាងសង់នេះ មានទំហំ១២ម៉ែត្រ គុណ២១ម៉ែត្រ ដែលត្រូវចំណាយថវិកាសាងសង់៥៩ម៉ឺនដុល្លារ, ដោយថវិកាបានមកពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹនាំ, ពុទ្ធបរិស័ទជិតឆ្ងាយចាប់មគ្គផលតាមសទ្ធារៀងៗខ្លួន។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន ក៏បានឧបត្ថម្ភស៊ីម៉ងត៍៣០តោន ប្រគេនដល់ព្រះចៅអធិការវត្ត ដើម្បីទ្រទ្រង់ដល់ដំណើរការសាងសង់សំពៅត្រៃលក្ខណ៍ និងបានជូនយាយជីតាជី និងពុទ្ធបរិស័ទ ដែលបានចូលរួមនូវថវិកាមួយចំនួន និងក្រម៉ាម្នាក់១ផងដែរ៕