(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិដ៏សកម្ម និងលោក ស្រី ចំរើន ប្រធានក្រុមនិស្សិតមួយចំនួន បានរួមគ្នាប្រកាសថា ត្រៀមកម្លាំងរាប់ពាន់១០០០នាក់ ដាក់នៅខាងមុខសណ្ឋាគារកាំបូឌីយ៉ាណា ក្បែរព្រះបរមរាជវាំងដើម្បីសម្តែងមតិគាំទ្រ ចំពោះចំណាត់ការរបស់តុលាការលើ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។

គម្រោងជួបជុំគ្នារបស់ក្រុមទាំងពីរនេះ បានធ្វើឡើងស្របពេលដែល គណបក្សសង្រ្គោះជាតិ គ្រោងហែញតិទៅកាន់ព្រះបរមរាជវាំង ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ នៅម៉ោង២៖០០រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក ប៉ា សុជាតិវង្ស បានប្រាប់ Fresh News នៅមុននេះបន្តិចថា ប្រកាន់ជំហរមិនអនុញ្ញាត ឲ្យមានការដង្ហែញត្តិនោះទេ ប្រសិនបើមានបញ្ហាប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ នោះគណបក្សសង្គ្រោះជាតិ ជាអ្នកទទួលខុសត្រូវទាំងស្រុង៕