(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖

«ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតជាទីរាប់អាន

ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គម្រប់ ៧២ឆ្នាំ ឈាន ចូល ៧៣ឆ្នាំ ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក្នុងការដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីបានលទ្ធផលដ៏ល្អប្រសើរជូនរាជរដ្ឋាភិបាល និងសង្គមជាតិ។ ឯកឧត្តម ជាថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តបញ្ញាស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ បមើ ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទទួលនូវការរាប់អានអំពីខ្ញុំ និងភរិយា»៕