(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានព្រមានចាត់វិធានការច្បាប់ឱ្យបានមុឺងម៉ាត់ ចំពោះបុគ្គលជាមន្ត្រីមានសមត្ថកិច្ខ ដែលបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឬឯកសារមិនស្របច្បាប់នានាពាក់ព័ន្ធនឹងដីធ្លី។

យោងលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ លោក គឹម រិទ្ធី បានព្រមានយ៉ាងដូច្នេះថា៖ «រាល់ការរុករានទន្រ្ទានកាន់កាប់ថ្មីនូវដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត ត្រូវប្រេីប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យតឹងរឹង និងមុឺងម៉ាត់ដេីម្បីទប់ស្កាត់។

អាជ្ញាធរ ក្រុង ស្រុកត្រូវណែនាំដល់ឃុំ សង្កាត់ មិនត្រូវធ្វេីការបញ្ជាក់ ឬចុះហត្ថលេខាលេីលិខិតស្នាម ឬឯកសារនានាពាក់ព័ន្ធនឹងដីធ្លីដែលមិនត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ណែនាំជាធរមាន ត្រូវចាត់វិធានការច្បាប់ឱ្យបានមុឺងម៉ាត់ ចំពោះបុគ្គលជាមន្ត្រីមានសមត្ថកិច្ច ដែលបញ្ជាក់ ឬចុះហត្ថលេខាលេីលិខិតស្នាម ឬឯកសារដែលមិនស្របច្បាប់នានាពាក់ព័ន្ធនឹងដីធ្លី»៕

ខាងក្រោមនេះ ជាលិខិតរបស់អភិបាលខេត្តព្រះវិហារ៖