(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីរំលឹកខួបលើកទី៦៧ នៃទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារ និងទិវាកុមារកម្ពុជា ដែលប្រារព្ធ​នៅមជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ។

កម្មវិធីនេះ Fresh News TV នឹងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈ Fresh News, Facebook & Youtube។

ទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារនិងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិកុមារ ក៏ដូចជាប្រឆាំងនឹងការរំលោភ​បំពានលើកម្លាំង​ពលកម្មកុមារ ការប្រើប្រាស់កុមារមិនទាន់គ្រប់អាយុជាដើម៕