(កែប)៖ ក្រុមហ៊ុនទ្រីភាពគ្រុប ដែលមានឧកញ៉ា ទ្រី ភាព ជាអគ្គនាយក បានចាប់ដៃជាមួយក្រុមហ៊ុន HUTCHISON PORTS DEVEL OPMENT LIMITED មកពីហុងកុង បោះទុនប្រមាណ ៣០០លានដុល្លារសហរដ្ឋអាមេរិក សាងសង់ផែពហុវិស័យមួយ នៅក្នុងខេត្តកែប។

កិច្ចសហប្រតិបត្តិការ នៃក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខា​លើអនុស្សារណៈយោគយល់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៦ នៅវិមានលំហែ ទ្រី ផាលែស ក្រុងកែប ខេត្តកែប។

យោងតាមតំណាងក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព បានឲ្យដឹងថា កំពង់ផែពហុវិស័យនេះ គ្រោងនឹងសាងសង់បញ្ចប់នៅចុងឆ្នាំ២០១៩ ហើយកំពង់ផែនេះ នឹងដើរតួនាទីសំខាន់ដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ រួមមានទាំងការដឹកជញ្ជូនប្រេងផងដែរ៕