(ភ្នំពេញ)៖ លោក តុល លន និងភរិយា លោកស្រី ហ៊ោ ខាន់ ព្រមទាំងក្រុមគ្រួសារសាច់ញាតិ កំពុងមានទុកជាទម្ងន់ ដោយសារមហាឧបាសក តុល ស៊ាប ត្រូវជាឪពុកបង្កើត ឪពុកក្មេ និងជាជីតា បានទទួលមរណភាព។

មហាឧបាសក តុល ស៊ាប បានទទួលមរណភាពនៅរសៀលថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយសារជរាពាធ។ មហាឧបាសក តុល ស៊ាប គឺជាជីតាទួតរបស់លោក គង់ លីវ៉ា ក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

មរណភាពមហាឧបាសក តុល ស៊ាប បាននាំមកនូវក្តីសង្វេគក្រៀមក្រំ និងអាឡោះអាល័យរកទីបំផុតគ្មានសម្រាប់កូនបង្កើត កូនប្រសា ចៅ ចៅទួត ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិទាំងអស់។ មរណភាពមហាឧបាសក តុល ស៊ាប គឺជាបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ សណ្តោសប្រណីមួយរូប ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងបណ្តុះបណ្តាលកូនចៅឱ្យធំធាត់ក្លាយជាមន្ត្រី និងជាពលរដ្ឋដ៏ល្អក្នុងសង្គម។

សពមហាឧបាសក តុល ស៊ាប ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានក្នុងបុរីធូលន ផ្ទះលេខAA1 ផ្លូវបេតុង ភូមិព្រៃព្រីងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណឹងមរណភាពនេះ ជាការជូនដំណឹងដល់ក្រុមគ្រួសារ សាច់ញាតិ ព្រមទាំងបានរាប់អានមហាឧបាសក តុល ស៊ាប ក៏ដូចជាកូនចៅរបស់លោក ដើម្បីចូលរួមជូនដំណើរមហាឧបាសកជាលើកចុងក្រោយ និងចូលរួមបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព៕

សូមចុចលីងនៅខាងក្រោម ដើម្បីបង្ហាញទីតាំងគេហដ្ឋានរៀបចំបុណ្យសពមហាឧបាសក តុល ស៊ាប៖ 

https://goo.gl/maps/bzNde23pyACUi7qg9