(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះដឹកនាំក្រុមការងារ ដែលមានលោក លោកស្រីជាអនុប្រធាន និងសមាជិកគណៈកម្មាធិការសាខា លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា មេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិ និងអ្នកស្ម័គ្រចិត្ត បាននាំអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន១៥គ្រួសារ មកពី៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបូរី។

ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរ លោក អ៊ុ រាត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ឌបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែយកចិត្តទុក្ខដាក់ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលជួបការលំបាក ។

នាពេលជាមួយគ្នានេះ លោកប្រធានសូមអរគុណដល់អាជ្ញាធរភូមិ ឃុំ និងមណ្ឌលសុខភាពបត់ត្រង់ ដែលបានសហការជាមួយសាខា ដោយសាខាបានយោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ហើយលោកប្រធានបានណែនាំ បងប្អូនដែលផ្ទុកមេរោគអេដស៍ទាំងអស់គ្នា ត្រូវចេះថែរក្សាសុខភាព បើមានបញ្ហាត្រូវរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យមិនត្រូវលាក់លៀម ព្រោះឥឡូវមិនមានការរើសអើង អ្វីនោះទេ។

អំណោយដែលសាខា នាំមកនូវពេលនេះក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ២យួរ, ប្រេងឆា១ដប, ស្ករស១គីឡូក្រាម, ប្រេងកូឡា១ដប, ទឹកសុទ្ឌ២យួរ,ជែលលាងសម្អាតដៃ៤ដប, សារុង១,អាវយឺតកមូល៥ ,ថវិកាសាខា និងថវិកាផ្ទាល់របស់លោក និងលោកស្រី មួយចំនួនផងដែរ៕