(សេអ៊ូល)៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅមុននេះបន្តិចបានឲ្យដឹង​ថា កូរ៉េខាង​បានបាញ់សាកល្បងមីស៊ីលរយៈមធ្យមថ្មីម្ដងទៀត ប៉ុន្តែត្រូវបានបរាជ័យ នេះបើយោងតាមសំដីរបស់​រដ្ឋ​មន្ត្រី​ការពារជាតិកូរ៉េខាងត្បូងបានថ្លែងឲ្យដឹង។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី៣១ ខែឧសភានេះ កូរ៉េខាងជើង បានព្យាយាមបាញ់សាក​ល្បងមីស៊ីលឆ្លងទ្វីបម្ដងទៀត ប៉ុន្តែការបាញ់សាកល្បងនោះត្រូវបានបរាជ័យ។ ការបាញ់មីស៊ីលនេះផងដែរត្រូវបានគេ​មើលឃើញថា កូរ៉េខាងជើង បានរំលោភនូវ​សេចក្ដីសម្រេចរបស់អង្គការសហ​ប្រជាជាតិ ជាពិសេសគឺមិនខ្លាចនឹងការដាក់ទណ្ឌឡើយ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលថ្មីនេះ នៅម៉ោងប្រមាណ ៥៖២០នាទី ដោយបាញ់ចេញពីតំបន់ Wonsan ជាកន្លែងមួយ​ដែលកូរ៉េខាងជើងតែងតែបាញ់សាកល្បង​​មីស៊ីល ប៉ុន្តែ​លើកនេះ វាបរាជ័យដូចកាលពីខែមេសាកន្លងទៅដែរ៕