(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងនៅមុននេះបន្តិចថា នៅព្រឹកមិញ កម្លាំងសមត្ថកិច្ច ACU បាននាំខ្លួនមេធាវីម្នាក់ មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសួរនាំពាក់ព័ន្ធនឹងករណីពុលរលួយ។

ទោះជាយ៉ាងណា លោកទេសរដ្ឋមន្រ្តីមិនទាន់បញ្ជាក់អំពីសមាសភាពរបស់មេធាវីរូបនោះ នៅឡើយទេ ហើយថាពេលនេះ គាត់កំពុងត្រូវបានសួរនាំ នៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ៕