(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៨នាក់ និងជាសះស្បើយ៤០នាក់

២៖ របាយការណ៍៖ រដ្ឋបាលលោក ចូ បៃដិន ត្រៀមកញ្ចប់ជំនួយយោធា ៨០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន

៣៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២៣

៤៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានថា រូបលោកនៅពីក្រោយការដោះដូរដីភ្នំតាម៉ៅ

៥៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ឃាត់ខ្លួនមេការម្នាក់ ជុំវិញបាតុភាពក្នុងកាស៊ីណូ នៅជ្រៃធំ

៦៖ ៦ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៧៤ករណី ថយចុះ១២៤ករណី ធៀបនឹងឆ្នាំមុន

៧៖ កូរ៉េខាងជើង ប្រាប់ឱ្យប្រធានាធិបតីកូរ៉េខាងត្បូងបិទមាត់ ក្រោយសន្យាផ្ដល់ជំនួយសេដ្ឋកិច្ច ជាថ្នូរបោះចោលអាវុធនុយក្លេអ៊ែរ

៨៖ ស្នងការនគរបាលខេត្តព្រះសីហនុ ដាក់កម្លាំងត្រួតពិនិត្យយានយន្តលើផ្លូវជាតិលេខ៤ ស្វែងរកសារធាតុញៀនលើអ្នកបើកបរ លក្ខណៈបច្ចេកទេស និងស្ថានភាពស្រវឹង

៩៖ បារាំងច្រានចោល ការចោទប្រកាន់របស់ប្រទេសម៉ាលី អំពីការបញ្ជូនអាវុធ និងជួយស៉ើបការណ៍សម្ងាត់ ឲ្យក្រុមប្រដាប់អាវុធ

១០៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៣.៨លាននាក់ និងស្លាប់៣៥.៤ម៉ឺននាក

១១៖ រុស្ស៉ីដាក់ពង្រាយយន្តហោះចម្បាំង បំពាក់មីស៉ីលល្បឿនលឿនជាងសំឡេង ទៅកាន់តំបន់កាលីនីនក្រាដ

១២៖ អគ្គរដ្ឋទូតអាមេនី ប្តេជ្ញាខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

១៣៖ កូរ៉េខាងត្បូង សម្តែងការសោកស្តាយ ជុំវិញការរិះគន់របស់កូរ៉េខាងជើងលើលោក យូន ស៊ុកយុល

១៤៖ មេខ្លោងចលនាទន្រ្ទានដីព្រៃ នៅខេត្តព្រះសីហនុ ចូលសារភាពទោសកំហុស និងសុំអភ័យទោសពី សម្តេចតេជោ

១៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៥៤,៨៦៣នាក់, ដូសទី៣ចំនួន ៩,៩៣២,២៣៣នាក់, ដូសទី៤ចំនួន ៣,៨៤០,៨៩៥នាក់ និងដូសទី៥ចំនួន ៥៦៩,៥៦៥នាក់ (គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២)

-ព័ត៌មាន Fresh News Plus

១៖ Apple គ្រោងប្រកាសចេញ iPhone 14 នៅថ្ងៃទី០៧ ខែកញ្ញាខាងមុខ

២៖ Samsung ប្រកាសទម្លាក់គោលដៅដាក់លក់ស្មាតហ្វួនមកនៅកម្រិតទាបបើធៀបទៅនឹងឆ្នាំមុនៗ

៣៖ ឥណ្ឌូនេស៊ីកំពុងព្យាយាមទាញទឹកចិត្ត Tesla ឱ្យទៅផលិតរថយន្តអគ្គិសនីលើទឹកដីខ្លួន

៤៖ FIFA លក់សំបុត្របាន ២.៤៥លានសន្លឹកសម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)