(ម៉ាឡេស៊ី)៖ ទស្សនាការផ្សាយបន្តផ្ទាល់ ការពិភាក្សាក្នុង វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៥ ស្តីពីអាស៊ាន នៅប្រទេសម៉ាឡេស៊ី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ (World Economic Forum)។ វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៥ ដែលប្រារព្ធឡើង នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មានរយៈពេល២ថ្ងៃ នៅថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០១៦។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៥ ស្តីពីអាស៊ាន នឹងផ្តល់ឱកាសដ៏ប្រសើរ សម្រាប់ប្រមុខដឹកនាំកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈនានាជាមួយនឹងមេដឹកនាំរដ្ឋាភិបាល, អង្គការអន្តរជាតិ, ពាណិជ្ជករ និងសង្គមស៊ីវិល ទៅលើវិធី នៃការជម្នះរាល់ការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាពនៃការ អភិវឌ្ឍជារួមនៅក្នុងតំបន់ ជាពិសេសគឺ របៀបនៃការទាញយកប្រយោជន៍ សម្រាប់សហគមន៍អាស៊ាន៕

សូមចុច Link ទស្សនាផ្សាយផ្ទាល់៖