(ភ្នំពេញ)៖ ធនាគារ ANZ Royal បានប្រកាសថាខ្លួនបានទទួលពានរង្វាន់ជា «ធនាគារហិរញ្ញប្បទានពាណិជ្ជកម្ម» ល្អជាងគេបំផុតនៅកម្ពុជា នៅក្នុងកម្មវិធីពានរង្វាន់ផ្នែកគ្រប់គ្រង ហានិសភ័យ និង ពាណិជ្ជកម្ម, The Asset's Triple A Treasury ឆ្នាំ២០១៦។

លោក Leonie Lethbridge នាយកប្រតិបត្តិធនាគារ ANZ Royal បានថ្លែងចំពោះជោគជ័យនេះថា «ពាន់រង្វាន់នេះជាថ្មីម្តងទៀតបាន បង្ហាញអំពីការទទួលស្គាល់នូវតម្លៃ និងភាពប្រាកដមិនផ្លាស់ប្តូរនៃអតិថិជន ទៅលើសេវាកម្មរបស់ធនាគារហិរញ្ញប្បទានពាណិជ្ជកម្ម ANZ Royal»។

នាយកប្រតិបត្តិការខាងលើនេះ ក៏បានបញ្ជាក់ទៀតថា ធនាគារ ANZ Royal មានការពង្រីកបណ្តាញ តភ្ជាប់នៃអ្នកជំនាញឯកទេសពាណិជ្ជកម្ម និងមានការប្តេជ្ញាចិត្តខ្ពស់ផងដែរ ទៅកាន់តំបន់អាស៊ី ក្នុងនោះរួមទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ពានរង្វាន់ផ្នែកគ្រប់គ្រង ហានិភ័យ និងពាណិជ្ជកម្ម The Asset's Triple A Treasury, Trade & Risk Management Awards ប្រារព្ធឡើងដោយមានការចូលរួមពីស្ថាប័ន ធនាគារ និងសហប្រតិបត្តិការនានានៅតំបន់អាស៊ី ដើម្បីស្វែងអ្នកដែលមានសមត្ថភាពល្អក្នុងការគ្រប់គ្រងសាច់ប្រាក់មូលធន និងហិរញ្ញវត្ថុពាណិជ្ជកម្ម, និងការគ្រប់គ្រងហានិភ័យ ដ៏មានប្រសិទ្ធិភាពប្រកប ដោយការច្នៃប្រឌិតថ្មី៕