(ភ្នំពេញ)៖ ក្រុមហ៊ុន LION CORPORATION (THAILAND) LIMITED ដែលចែកចាយផលិតផល កូនក្មេងលេខ១នៅកម្ពុជា KODOMO ដោយក្រុមហ៊ុន TSNR DISTRBUTION CO.,LTD បានបង្កើតកម្មវិធីរីករាយសប្បុរសធម៌ «3L=Love Live Laugh» សម្រាប់ប្អូនៗកុមារ នៅថ្ងៃទី១៦-១៩ ខែឧសភាកន្លងទៅថ្មីៗនេះ នឹងអញ្ជើញ៨០គ្រួសារ ដែលឈ្នះហ្គេមក្នុង Facebook មកចូលរួមទស្សនាភាពយន្តរឿង «Finding Dory» ជាមួយ KODOMO នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ នៅ Major Cineplex AEON Mall។

សម្រាប់អ្នកដែលឈ្នះទាំង៨០គ្រួសារ គឺបានក្លាយជាផ្នែកមួយ នៃកម្មវិធីសប្បុរធម៌របស់ KODOMO ដោយរាប់ ១Tag ពីអ្នកឈ្នះប្តូរទៅជាការបរិច្ចាក ជូនទៅកុមារ​កម្ពុជា នៅមន្ទីរពេទ្យកុមារគន្ធបុប្ជា។

ក្រុមហ៊ុនរបស់ KODOMO ក៏ថ្លែងអរគុណ ដល់ការចូលរួមជាមួយ ការឆ្លើយតបដ៏ល្អប្រសើរចំពោះកម្មវិធី និងតែងតែគាំទ្រគ្រួសារ KODOMO ក្នុងរយៈពេល​កន្លងមក ក្រុមហ៊ុននឹងអញ្ជើញអ្នកគាំទ្រទាំងអស់នេះ ចូលរួមលេងប៊ូលីងជាមួយ KODOMO នៅ BluO នាផ្សារទំនើប AEON Mall នៅថ្ងៃ១៨ ខែមិថុនាខាងមុខនេះ។

ជាមួយគ្នានេះ លោកអ្នកអាចលេងហ្គេម តាមរយៈ Facebook Page KodomoClubCambodia ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៦ ដែលនឹងមាន​ឱកាសជាអ្នកឈ្នះ នៅក្នុងចំណោម១១នាក់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook Page: KodomoClubCambodia៕