(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមិថុនានេះ ក្រុមហ៊ុន RMA Cambodia បានចូលរួមកម្មវិធីពិព័រណ៌ ការងារសម្រាប់សិស្សនិស្សិត មហាវិទ្យាល័យ ឆ្នាំ២០១៦ រយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង៩ព្រឹក ដល់៤រសៀល ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យ ហ្សាម៉ាន់ (Zaman University) សហការណ៏ជាមួយ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិធំៗចំនួន៤០ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅសាកលវិទ្យាល័យ ហ្សាម៉ាន់ (Zaman University) សាខាទួលគោកជាន់ទី២។

ក្រុមហ៊ុន RMA បានធ្វើការចូលរួមក្នុងការតាំងពិពណ៍ការងារឆ្នាំនេះ ក្នុងគោលបំណងកាត់បន្ថយអត្រាចំនួននិស្សិតដែលអត់មាន ការងារធ្វើ ឲ្យមកទទួលយកបទពិសោធន៏ ចំណេះដឹងថ្មីៗ និងសិក្សាស្វែងយល់អំពីការងារ ដែលត្រួវនិងជំនាញរបស់ពូកគេផងដែរ៕

អាស័យដ្ឋាន: No. 27 Street 134 Phnom Penh, Kingdom of Cambodia
Tel: +855 (0) 23 883 488
Website: www.cambodia.rmagroup.net