(តូក្យូ)៖ កម្លាំងសមត្ថកិច្ចរបស់ជប៉ុន បានចេញប្រតិបត្តិការឡោមព័ន្ធ ទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន Suzuki ចំពោះការមុខការស៊ើបអង្កេត ដែលកំពុងធ្វើឡើងលើករណីដែលថា ក្រុមហ៊ុនផលិតយានយន្ត មួយនេះ បានធ្វើបង្កើតឥន្ធនៈមិនប្រក្រតីក្នុងការធ្វើតេស្តរថយន្តរបស់ខ្លួន ដើម្បីបញ្ជាក់ថាពិតជាមាន ថាមពលខ្លាំង ប៉ុន្តែប្រការនេះវានឹងនាំឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិចដោយ BBC នាយប់ថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០១៦។

ក្រុមស៊ើបអង្កេតជប៉ុនកាលពីខែឧសភា បានបញ្ជូនកម្លាំងជំនាញរបស់ខ្លួន ៤៥,០០០នាក់ ទៅកាន់រោងចក្រចំនួន ២៣ របស់ Suzuki នៅទូទាំងប្រទេសជប៉ុន ហើយក្រោយមកពួកគេបានរក ឃើញភាពមិនប្រក្រតីជាខ្លាំង នៅក្នុងការធ្វើតេស្តលាយបញ្ចូលគ្នានៃសារធាតុឥន្ធនៈ ប៉ុន្តែក្រុមហ៊ុនយក្ស របស់ពិភពលោកមួយនេះ បានចេញមុខច្រានចោលថាវាមិនមែនជាការពិតនោះឡើយ។

រហូតមកដល់ពេលនេះ ក្រុមជំនាញនៅតែបន្តស្វែងរកភស្តុតាងបន្ថែមទៀត ដើម្បីដាក់បន្ទុកទៅលើ ក្រុមហ៊ុនមួយនេះ។ Suzuki ធ្លាប់បានបញ្ជាក់ថា រថយន្តម៉ូដែលប្រណិត ១៤ប្រភេទ និង ម៉ូដែលធម្មតា ១២ប្រភេទ ត្រូវបានលក់ដោយដាក់ឈ្មោះម៉ូដែលដទៃជំនួសនោះ ក៏ត្រូវបានចាត់បញ្ចូលថាមានភាព មិនប្រក្រតីដែរ។ ទោះជាបីនេះក្តី ក្រុមហ៊ុនផលិតរថយន្តធំជាងគេលេខ ៤នៅជប៉ុននេះ បញ្ហាទាំងឡាយ បានកើតឡើង តែចំពោះរថយន្តលក់ក្នុងស្រុកប៉ុណ្ណោះ មិនមែនរថយន្តនាំចេញទៅបរទេសឡើយ។

គួរបញ្ជាក់ថា រាល់រថយន្តម៉ូដែលនីមួយៗមុននឹងចេញលក់ ឬធ្វើការផលិតបន្ត តែងតែត្រូវទទួលបាន ការពិនិត្យគុណភាព ពីក្រុមជំនាញថ្នាក់រដ្ឋជាមុនសិន ដើម្បីឲ្យប្រាកដច្បាស់ថា ពួកវាមានថាមពលខ្លាំង ឬ អាចប្រកួតប្រជែងពិតប្រាកដលើទីផ្សារសកលលោក ដែលរថយន្តជប៉ុនតែងតែមានប្រជាប្រិយជាងគេ កន្លងមក។ ប៉ុន្តែសម្រាប់ការក្លែងបន្លំគុណភាព ឬបំភ័ន្តភ្នែក គឺជារឿងខុសច្បាប់ធ្ងន់ធ្ងរណាស់ ហើយអាច នាំឲ្យអន្តរជាតិបាត់បង់ទំនុកចិត្តលើរថយន្ត ផលិតដោយជប៉ុនទៀតផង៕